ពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល
10 Feb 2023នាពេលរសៀល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដដែល តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានបន្តរៀបចំពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ក្រោមអធិបតីភាព ឯកឧត្តម ជីវ កេង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។
ពិភាក្សាលើរបាយការណ៍អំពីបញ្ហាប្រឈមដែលបានលើកឡើងក្នុងរបាយការណ៍ និងមតិបូកសរុបការងារ និងបិទអង្គសន្និបាតដោយ ឯកឧត្ដមបណ្ឌិត ជីវ កេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល។